Friday, May 22, 2015
Monday, May 18, 2015
វីដេអូថតពីលើអាកាស នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដ៏ស្រស់ស្អាត!
#កំពូលវីដេអូថតពីលើអាកាស នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដ៏ស្រស់ស្អាត!Posted by បុព្វហេតុ ប្រជាជន on Monday, April 20, 2015
Sunday, May 17, 2015
Tuesday, May 12, 2015
តើអ្នកដឹងទេថា កសិករកម្ពុជាបែងចែកជាប៉ុន្មានប្រភេទធំៗ?
កម្ពុជាជាប្រទេសមួយដែលពឹងផ្អែកទៅលើកសិកម្មជាសំខាន់ ព្រោះប្រជាជនប្រមាណ ៨០% ទៅ ៨៥% ជាកសិករ ហើយកសិកម្មផ្ដល់ ៥០%នៃផលិតផលជាតិសរុប។ ផលិតផលកសិកម្មរួមមានដំណាំស្រូវ និងដំណាំរួមផ្សំ ៦៣%, ការចិញ្ចឹមសត្វ ២៤%, ការនេសាទ ១០% និងព្រៃឈើ ៣%។
ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ ហើយប្រកបរបរកសិកម្ម។ ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥% ទៅ ៩០%ក៏ដោយ ក៏គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់តាមតម្រូវការឡើយ។
តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនគ្រួសារដែលប្រកបរបរកសិកម្មមានប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ នៅទូទាំងប្រទេស។ គេអាចចែកប្រភេទកសិករទាំងនោះជាប្រភេទធំៗដូចតទៅ ៖
១. កសិករផលិតស្រូវ ឬ អ្នកស្រែ ៖ មានចំនួនច្រើនជាងគេក្នុងប្រទេស និងនិយមធ្វើស្រូវវស្សា (រដូវភ្លៀង)លើផ្ទៃដីទំនាប។ កសិករទាំងនោះអាចរកប្រាក់ ដើម្បីបង្គ្រប់ចំណូលរបស់ពួកគេ ដោយការងារផ្សេងៗទៀត ដូចជា ចិញ្ចឹមសត្វ និងឡើងត្នោតជាដើម ឯកសិករមួយចំនួនទៀត ធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង នៅចុងរដូវវស្សា ពេលទឹកស្រកតាមដងទន្លេ មាត់បឹង និងព្រែកនានា។ កសិករទាំងនោះអាចរកប្រាក់បំពេញតម្រូវការរបស់ពួកគេបាន ដោយស្វែងរកការងារធ្វើតាមរដូវ នៅទីប្រជុំជន ដូចជានៅទីក្រុង, ការងារកាប់អុស, និងធ្វើធ្យូង។
២. កសិករនៅតំបន់ដីខ្ពស់ ៖ គេដាំដំណាំអចិន្ត្រៃយ៍ ឬ តាមរដូវ ដូចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើស្រូវប្រដេញទឹក។
៣. កសិករធ្វើចំការ ឬ កសិករមិនដាំស្រូវ ៖ ពួកគេដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេ ស្ទឹង និងដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះមានការងារបន្ទាប់បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និងនេសាទ។
៤. កសិករក្នុងបណ្ដាខេត្តភូមិភាគឦសាន (រតនៈគិរី មណ្ឌលគិរី)និងតំបន់ព្រៃភ្នំនានា ច្រើនធ្វើដំណាំព្រៃដុត មាន ស្រូវ ពោត ដំឡូង និងរុក្ខជាតិផ្ដល់មើមជាដើម។ ក្រៅពីនេះពួកគេស្វែងរកអនុផលព្រៃឈើ និងបរបាញ់សត្វ។
ក្នុងវិស័យកសិកម្មកម្ពុជា ស្ត្រីក៏បានដើរតួនាទីយ៉ាងសំខាន់ បន្ថែមលើការងារផ្ទះសំបែង មានដូចជាដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំកូនចៅ។ ស្ត្រីត្រូវដាំដំណាំ ប្រមូលផល មើលថែទាំសត្វពាហនៈ និងត្រូវទៅលក់ផលិតផលនៅឯទីផ្សារទៀតផង៕
Subscribe to:
Posts (Atom)